ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

ចម្លង​ដល់​មនុ​ស្សវ័យ​ចំណាស់​ម្នាក់​ទៀតហើយ ! ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ឆ្លង​ជំងឺ COVID-19

​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ម្នាក់ គឺ​ឯកឧត្តម ម៉ៅ អាយុទ្ធ អាយុ​៧៧​ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​១៨៤ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) និង​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុស្ស៊ី​) រួចហើយ ។​

​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ផ្លូវដង្ហើម COVID-19 នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។​

​ក្រៅពី​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៧ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨) គឺ​ឯកឧត្តម ម៉ៅ អាយុទ្ធ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ផងដែរ ដោយ​សេចក្តីសម្រេច​លេខ​០១​សសរ ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១ ។​

​គិត​ត្រឹម​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ គឺមាន​អ្នកជំងឺ COVID-19 ជា​លោកយាយ​-​លោកតា អាយុ​ខ្ទង់​៧០​ឆ្នាំ ចំនួន​២៦​នាក់ (​ជនជាតិខ្មែរ​២៣​នាក់ ,​ជនជាតិ​វៀតណាម​០២​នាក់ និង​ជនជាតិ​ចិន​០១​នាក់​) ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ចំនួន​០៤​នាក់​, ស្លាប់បាត់​បង់ជីវិត​ចំនួន​០៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៦​នាក់ ។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​គោរព​ជូនពរ​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ដ៏​ចង្រៃ​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.