ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

​ខុស​មកពី «​មេ​» តែម្តង » ! ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ និង​ផ្ទុយ​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល

កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើជា​លិខិត​លាយលក្ខណ៍អក្សរ​មួយច្បាប់​គោរព​ជូន​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ មាន​ខ្លឹមសារ​ថា «​ក្នុងដំណាក់កាល​ដែល​ពិភពលោក​ទាំងមូល និង​កម្ពុជា​យើង​កំពុង​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​រាតត្បាត Covid-19 សូម​អស់លោក​-​លោកស្រី​បុគ្គលិក​អប់រំ​ទាំងអស់​មាន​សុខភាព​ល្អ និង​ចូលរួម​ទាំងអស់គ្នា​បង្កា​រ​ទប់ស្កាត់ រក្សា​អនាម័យ និង​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល បន្ត​ជួយ​ដល់​សិស្សានុសិស្ស ។ យើង​នឹង​ជួបគ្នា​ក្រោយ​ចូលឆ្នាំ​ខ្មែរ !!! សុខ​ភាពល្អ​ទាំងអស់គ្នា ! » ។

​មាត្រា​១២ នៃ​អនុក្រឹត្យ​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ចែងថា «​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​.) ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ជា​គោល ។​» ។

​អនុលោម​តាម​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ បានបង្ហាញ​ឲ្យ​ឃើញថា គ្មាន​ពាក្យ​ខ្មែរ​ថា «​ជម្ងឺ​» ទេ គឺ​មានតែ​ពាក្យ​ថា «​ជំងឺ​» ដែលជា​នាម (​ន​.) ប៉ុណ្ណោះ ។

​ដូច្នេះ ការសរសេរ​អក្សរ​ខ្មែរ​មាន​កំហុសឆ្គង​លើ​អក្ខរាវិរុទ្ធ​កើតចេញពី​អំពើ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ទៅហើយនោះ គឺ​ពិតជា​អស្ចារ្យ​ពោរពេញ​ដោយ​មហា​ខ្ជីខ្ជា​សម្បើម​ណាស់ ហើយក៏​ជា​គំរូ​អាក្រក់​បំផុត​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.