ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

សូម​អបអរសាទរ ! ឯកឧត្តម យូ ប៊ុន​ឡេង ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ បានជា​សះស្បើយ​ពី​ជំងឺ COVID-19​ហើយ

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១​របស់​ក្រសួងសុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ​៦៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ (COVID-19) ចំនួន​ពីរលើក និង​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ (​សណ្ឋាគារ Great Duke) រាជធានី​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ពោល​បុរស​ដែល​ឆ្លង​ជំងឺ COVID-19 អាយុ​៦៣​ឆ្នាំ ដែល​ទើប​ព្យាបាល​ជាសះស្បើយ​នោះ គឺ​ឯកឧត្តម យូ ប៊ុន​ឡេង ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ។​

​ឯកឧត្តម យូ ប៊ុន​ឡេង អាយុ​៦៣​ឆ្នាំ ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ( តែងតាំង​ដំបូង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៧/៣៣៩ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០០៧) មានអាសយដ្ឋានឋិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ផ្លូវដង្ហើម COVID-19 នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ហើយ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ Intercontinental) រាជធានី​ភ្នំពេញ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.