ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ឥទ្ធិពល COV​ID-19 ដ៏​ចង្រៃ ! ភរិយា​របស់​អ្នកចម្រៀង​ជើងចាស់ ហួ ឡា​វី និង​ត្រូវជា​ម្តាយ​របស់​អ្នកចម្រៀង វី ឌី​ណែ​ត ទទួលមរណភាព​ដោយសារ​ជំងឺ COVID-19

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា អ្នកស្រី ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ ត្រូវជា​ភរិយា​របស់​អ្នកចម្រៀង​ជើងចាស់ ហួ ឡា​វី និង​ត្រូវជា​ម្តាយ​របស់​កញ្ញា​អ្នកចម្រៀង វី ឌី​ណែ​ត បានទទួល​មរណភាព​នៅវេលា​ម៉ោង ១១ និង​៤៥​នាទី​ព្រឹក​នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុស្ស៊ី​) ដោយសារ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ស្ត្រី​អ្នកជំងឺ COVID-19 អាយុ​៦២​ឆ្នាំ​រូបនេះ​ត្រូវបាន​តេស្ត​រកឃើញ​មាន​ផ្ទុកមេរោគ​វីរុស​ផ្លូវដង្ហើម COVID-19 នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ និង​ក៏បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន នា​ថ្ងៃ​ដដែល និង​ក្រោយមក​ក៏បាន​ផ្ទេរ​បញ្ជូន​ឲ្យ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ។

​ដោយឡែក កញ្ញា​អ្នកចម្រៀង ឌី វី​ណែ​ត ដែល​ត្រូវជា​កូនស្រី​របស់​សព​អ្នកជំងឺ COVID-19​នេះ​ក៏បាន​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ ៕

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.