ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

ព្រះសង្ឃ​ប៉ះ​គ្រហស្ថ​ជា​អ្នកលេង​Facebook ! តើ​ព្រះ​មេគណ​ខេត្តសៀមរាប និង​សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​សម្តេចព្រះ​សង្ឃនាយក អាច​ទប់​ជាមួយ​លោក ផែង វណ្ណៈ បានដែរ​ឬទេ ?

កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ព្រះ​មេគណ​ខេត្តសៀមរាប គឺ​ព្រះ​ភាតា​ក​រោ ជុំ គឹម​ឡេង ព្រះអង្គ​បានចេញ​សង្ឃ​លិខិត​លេខ​០៣/២១​ម​គខសរ ក្រាបបង្គំ​ទូលថ្វាយ​សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​ចំពោះ​បុគ្គល ផែង វណ្ណៈ ដែល​បាន​ប្រមាថ​សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប ។

​ដោយឡែក នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះដែរ ក្រសួង​ព័ត៌មាន​ក៏បាន​ចេញប្រកាស​លេខ​១០៧​ព​.​ម​.​ប្រក សម្រេច​បញ្ឈប់​ដំណើរការ​គេហទំព័រ​របស់លោក ផែង វណ្ណៈ ឈ្មោះ « WWW.phengvannak.com » ដោយ​ក្រសួង​ព័ត៌មាន​អះអាងថា លោក ផែង វណ្ណៈ ដែលជា​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ជេរប្រមាថ​ចំពោះ​ព្រះសង្ឃ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ដែលជា​ការបំពាន​យ៉ាន​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ។

​លោក ផែង វណ្ណៈ ដែល​ធ្លាប់​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ និង​តែងមាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​អ្នកមាន​ឥទ្ធិពល​ជាច្រើន​នាក់​នៅក្នុង​សង្គម​សម័យនេះ គឺជា​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook «​ដ៏​សម្បើម​» ម្នាក់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.