ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

ជួប​គ្រោះ​ព្រោះ​ជំងឺ​ប្រចាំកាយ ? អ្នកជំងឺ COVID-19 ជា​បុរស​វ័យ​ចំណាស់​ជនជាតិខ្មែរ​ម្នាក់ទៀត​បាន​ស្លាប់ បន្ទាប់ពី​ព្យាបាល​បាន​រយៈពេល​០១​ថ្ងៃ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​របស​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក នា​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​អាយុ​៦៩​ឆ្នាំ ជា​អ្នកជំងឺ COVID-19 បាន​ស្លាប់បាត់​បង់ជីវិត ដោយ​ក្រសួងសុខាភិបាល​អះអាង​ថា ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (Infarctus du Myocard) ។​

​បុរស​ជនជាតិខ្មែរ​វ័យ​ចំណាស់​ជា​អ្នកជំងឺ COVID-19 ដែល​ស្លាប់បាត់​បង់ជីវិត​នេះ​រស់នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវបាន​តេស្ត​រកឃើញ​មាន​ផ្ទុកមេរោគ COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ និង​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង នា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ហើយក៏​បានទទួល​មរណភាព​នា​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​បាន​រយៈពេល​០១​ថ្ងៃ​រួចមក ។​

​នេះ គឺជារ​កណី​ស្លាប់​ទី​៣​ហើយ​របស់​អ្នកជំងឺ COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រួមមាន ៖ ១-​បុរស​ជនជាតិ​ចិន​ឈ្មោះ Lay Binxiang អាយុ​៣៤​ឆ្នាំ (​អាជ្ញាធរ​អះអាងថា ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន នា​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ​) ២-​បុរស​ជនជាតិខ្មែរ​ឈ្មោះ ឡៅ វណ្ណា អាយុ​៥០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ (​ស្លាប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ​) និង ៣-​បុរស​ជនជាតិខ្មែរ អាយុ​៦៩​ឆ្នាំ (​ស្លាប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នៅ​ខេត្តព្រៃវែង​) ៕

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.