ថ្ងៃ ចន្ទ ទី ០១ ខែ មីនា ឆ្នាំ ២០២១

​តើ​បុគ្គល និង​ស្ថាប័ន​ណាខ្លះ​ដែល​ទទួលបាន​ចំណែក​ដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ជា​កម្មសិទ្ធិ បន្ទាប់ពី​បឹង​ធម្មជាតិ​មួយ​នេះ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ?

ដើមឡើយ​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​៣ ២៣៩,៧​ហិកតា ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​កំណត់​ចាត់ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ក្រោយមក ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​ជាង​៣​ពាន់​ហិកតា​នេះ​ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ និង​កាត់​ផ្ទៃដី​ឲ្យ​ទៅ​បុគ្គល និង​ស្ថាប័នរដ្ឋ​មួយចំនួន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ដូចខាងក្រោម ៖

១-​កាត់​ផ្ទៃដី​ទំហំ​៤៥៦ ៥៥៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ព្រៃ​ស្វាយ ភូមិ​ត្នោត​ខ្ពស់ ភូមិ​ទួល និង​ភូមិ​បឹង​ខ្ទំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ស៊ី ជិន​ម៉ូ​វ គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាង​ជា​ម្ចាស់​ដី​ដើម​) ដោយ​អនុក្រឹត្យ​លេខ​១៣២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

២-​កាត់​ផ្ទៃដី​ទំហំ​២០​ហិកតា ប្រទានកម្ម​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​កម្មសិទ្ធិ (​អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​) ដោយ​អនុក្រឹត្យ​លេខ​១៤៧​អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

៣-​កាត់​ផ្ទៃដី​ទំហំ​៤៥៧ ៨៩៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​កោះរ​ងាង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឧកញ៉ា ស៊ុយ សុផាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។

៤-​កាត់​ផ្ទៃដី​ទំហំ​៧៧ ១៣៨​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ម៉ែន សុខ គ្រប់គ្រង​ជា​កម្មសិទ្ធិ ( អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។​

៥-​កាត់​ផ្ទៃដី​ទំហំ​៧៨ ៣១៤​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ សាយ សោភា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ។

​បន្តម​កទៀត ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ចំនួន​មិនតិច​ហិកតា​ឡើយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​សម្រេច​កាត់​ឲ្យ​ទៅ​បុគ្គល​មួយចំនួន​ជា​ថ្នូរ​នឹង​គម្រោង​សាងសង់​អគារ​របស់​ស្ថាប័នរដ្ឋ ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​និរាករណ៍​ចោល​វិញ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដូចជា​ករណី​កាត់​ផ្ទៃដី​ឲ្យ​ទៅ​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី និង​ឲ្យ​ទៅ​ក្រុមហ៊ុន ធី​ភី ម៉ូ​រ៉ា​ល់ គ្រុប ឯ​.​ក (TP Moral Group Co.,Ltd.-TPMG) របស់​ឧកញ៉ា ឃុន សៀ ជាដើម ។​ល​។

​សរុបសេចក្តី​មក ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កា​ត់​ឲ្យ​ទៅ​បុគ្គល និង​ស្ថាប័នរដ្ឋ​មួយចំនួន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​យ៉ាងហោចណាស់​អស់​ចំនួន​១ ២៦៩ ៨៩៨​ម៉ែត្រក្រឡា (​ជិត​១២៧​ហិកតា​) រួច​បាត់ទៅហើយ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.