នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យលេខនស/រកត/០១២១/០៦៩ ត្រាស់បង្គាប់ផ្តល់ គោរមងារឧកញ៉ា ឡេង ភត្រា ជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ឡេង ភត្រា ដែលគេស្គាល់មានឈ្មោះថា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្លាប់ទទួលបានការផ្តល់គោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៨/៦៩៨ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ និងរយៈពេលតែជាង២ឆ្នាំកន្លងទៅប៉ុណ្ណោះឧកញ៉ា ឡេង ភត្រា ក៏ទទួលបានការផ្តល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ៕