ថ្ងៃ ចន្ទ ទី ០១ ខែ មីនា ឆ្នាំ ២០២១

ឡើង​ងារ​ពី​«​ឧកញ៉ា​»​ជា «​អ្នកឧកញ៉ា​» ! លោក​ឧកញ៉ា​ម្នាក់​ទៀតហើយ​ទទួលបាន​ការផ្តល់​គោរមងារ​ជា «​អ្នកឧកញ៉ា​»

កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១២១/០៥៦ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​លោក​ឧកញ៉ា ហេង សិទ្ធី ជា អ្នកឧកញ៉ា តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក ហេង សិទ្ធី ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន Maritime Group និង​ជា​នាយក​ធនាគារ Maritime ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៦១១ ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.