ថ្ងៃ ចន្ទ ទី ០១ ខែ មីនា ឆ្នាំ ២០២១

​អ្នកច្បាប់​គួរ​ចាប់អារម្មណ៍ ! ប្រធាន​គណៈមេធាវី​ដែល​ទទួលបាន​ការតែងតាំង​មុខងារ​មាន​ឋានៈ​ស្មើ «​រដ្ឋមន្ត្រី​» នៅមុន និង​ពេល​កំពុង​កាន់តំណែង​

​លោក​មេធាវី លី ច័ន្ទ​តុលា អាយុ​៤២​ឆ្នាំ បាន​ជាប់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ (២០២០-២០២២) ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៥ នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​របស់​គណៈមេធាវី និង​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) អាណត្តិ​ទី​១៣​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​មុនពេល​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​១៣ (២០២០-២០២២) លោក​មេធាវី លី ច័​ន្ទុ​តុលា ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៨/១២៣៧ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ទទួលបាន​ការតែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៩/៤៥៤ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ពោលគឺ​មាន​ឋានៈ​ជា​«​ឯកឧត្តម​មេធាវី​» ខណៈ​អតីត​ប្រធាន​គណៈមេធាវី​ចំនួន​០៦​នាក់​មកហើយ​មិន​ធ្លាប់​ទទួលបាន​ការតែងតាំង​មុខតំណែង​ឲ្យ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នៅមុន និង​ពេល​កំពុង​កាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​នោះឡើយ ។​

​លោក លី ច័ន្ទ​តុលា បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៥៨១ នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៨ និង​ធ្លាប់បាន​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧ (២០១២-២០១៥) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.