ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

ដំណឹង​ថ្មី ! បុរស​ជនជាតិខ្មែរ​ស​ញ្ជា​តិ​អាមេរិកាំង​ម្នាក់​ដែល​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវបាន​អាជ្ញាធរ​ស្វែង​រកឃើញ​វិញ​ហើយ

​បុរស​ជនជាតិខ្មែរ​ស​ញ្ជា​តិ​អាមេរិកាំង​ម្នាក់​ឈ្មោះ យឹម សេរី​វុទ្ធី អាយុ​៣៦​ឆ្នាំ ដែល​បាន​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយកន្លែង​នៅ​សណ្ឋាគារ​ឡង​លីវ ស្ថិតនៅ​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ​ត្រូវបាន​អាជ្ញាធរ​ស្វែង​រកឃើញ​វិញ​ហើយ​នៅ​សណ្ឋាគារ​មួយកន្លែង​ឈ្មោះ SILVER MOUNTS HOTEL ឋិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​១៥ និង​៥០​នាទី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ ។​

​បន្ទាប់ពី​ស្វែង​រកឃើញ​ភ្លាមៗ​នោះ មន្ត្រី​ជំនាញ​សុខាភិបាល​ក៏បាន​យក​សំណាក​ពី​បុរស​ឈ្មោះ យឹម សេរី​វុទ្ធី ទៅពិនិត្យ​រកមើល​មេរោគ​វីរុស​ផ្លូវដង្ហើម COVID-19 និង​ក៏បាន​បញ្ជូន​បុរស​រូបនេះ​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ផងដែរ ។​

​សូមបញ្ជាក់​ជូន​ថា បុរស​ជនជាតិខ្មែរ​ស​ញ្ជា​តិ​អាមេរិកាំង​ឈ្មោះ យឹម សេរី​វុទ្ធី បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ និង​បាន​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ឡង​លីវ ឋិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​ពោលគឺ​បន្ទាប់ពី​បានធ្វើ ច​ត្តា​ឡី​ស័ក​រយៈពេល​ត្រឹម​០៤​ថ្ងៃ​ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.