ប្រិយមិត្តអ្នកអានប្រាកដជាធ្លាប់បានស្គាល់ឯកឧត្តមអ្នកនយោបាយខ្មែរមកពីក្រៅប្រទេសទាំងពីររូបនេះហើយ ដែលអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ចាប់អារម្មណ៍ និង Comment លាន់មាត់ថា «សង្ហាម្យ៉ាងម្នាក់» គឺ ៖
១-ឯកឧត្តម ម៉ម សូណង់ដូ អាយុ៧៨ឆ្នាំ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (តែមិនធ្លាប់បានសំឡេងឆ្នោតគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ) ទទួលបានការតែងតាំងក្នុងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខ
នស/រកត/០៩១៨/៩៣៦ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។
២-ឯកឧត្តម ផៃ ស៊ីផាន ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា (អតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៦ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ និងទទួលបន្ទុកជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕