សេចក្តីរាយការណ៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅវេលាព្រឹកនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់បានលួចរត់ចេញពីទីតាំងធ្វើចត្តាឡីស័កបង្ការការចម្លងជំងឺ COVID-19 មួយកន្លែងនាសណ្ឋាគារឡងលីវ ឋិតនៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច ។
បុរសដែលលួចរត់ចេញពីទីតាំងធ្វើចត្តាឡីស័កនេះមានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជានាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារឡងលីវ បានរយៈពេល០៤ថ្ងៃមកហើយ ៕