លោក វៃ ស៊ីយូ (Wei Siyu) អាយុ៤១ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មានស្រុកកំណើតនៅខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិនទទួលបានការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ដោយព្រះរាជក្រឹត្យលេខនស/រកត/១០២០/១០៦៩ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយនឹងការទទួលបានសញ្ជាតិខ្មែរ គឺលោក Wei Siyu ដែលជាជនជាតិចិន សញ្ជាតិចិននោះ ក៏បានប្តូរឈ្មោះថ្មីថា ហ៊ុន សំណាង (Hun Samnang) ពោលមានត្រកូល «ហ៊ុន» ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវិញ ៕