យោងតាមការចាំបាច់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) មានផ្ទៃសរុបចំនួន៣ ២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣ ២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ក្រោយមករាជរដ្ឋាភិបាលកម្ពុជាបានសម្រេច និរាករណ៍ និងកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ចុះឡើងៗរហូតដល់ជិត១០ដងទាំងតាមអនុក្រឹត្យ ទាំងតាមស.ជ.ណ (សេចក្តីជូនដំណឺងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី) ដូចខាងក្រោម ៖
I-អនុក្រឹត្យ ៖
១-អនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
២-អនុក្រឹត្យលេខ១៣៩អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
៣-អនុក្រឹត្យលេខ២១៩អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
៤-និរាករណ៍អនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
៥-និរាកណ៍អនុក្រឹត្យលេខ១៣៩អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
៦-អនុក្រឹត្យលេខ០៨អនក្រ.បក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្តីពីនិរាករណ៍អនុក្រឹត្យលេខ២១៩អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ស្តីពីការកែសម្រួល ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ។
II-ស.ជ.ណ (លិខិតសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី) ៖
១-លិខិតលេខ៧៩០សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
២-លិខិតលេខ៧៩១សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ។
៣-លិខិតលេខ៨៣៤សជណ.កធ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតាជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញនៅលើផ្ទៃដីទំហំ១ហិកតា២០អា ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ ។
៤-លិខិតលេខ៨៩៧សជណ.អស ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ហិកតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ។
៥-លិខិតលេខ១០៩៩សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលទំហំ២១,៧ម៉ែត្រគុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានានៅលើផ្ទៃបឹងទំហំ១ ៥៧១,១៨៩ម៉ែត្រក្រឡារបស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រាប់ឲ្យកងកម្លាំងប្រើប្រាស់ដើម្បីបំពេញការងារថែរក្សាសន្តិសុខ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនៅចំណុចគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី ។
៦-លិខិតលេខ០៤សជណ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើនិរាករណ៍លិខិតលេខ៧៩០សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និរាករណ៍លិខិតលេខ៧៩១សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រង
គ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និរាករណ៍លិខិតលេខ៨៣៤សជណ.កធ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំង
អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតាជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយ ហេដ្ឋារចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញនៅលើផ្ទៃដីទំហំ១ហិកតា២០អា ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ និងនិរាករណ៍លិខិតលេខ៨៩៧សជណ.អស ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ហិកតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ។
៧-លិខិតលេខ២០សជណ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីនិរាករណ៍លិខិតលេខ១០៩៩សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការណៈរដ្ឋមន្ត្រី និងនិរាករណ៍អនុក្រឹត្យលេខ២១៩អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ៕