ការរាតត្បាតជាសកលនៃវីរុសផ្លូវដង្ហើមកូវីដ-១៩ (COVID-19) បានធ្វើឲ្យពិភពលោកផ្លាស់ប្តូររបត់សិក្សាបែបផែនថ្មីដោយប្តូរពីការសិក្សានៅសាលារៀនមកជាការសិក្សាតាមអនឡាញ (Online) នៅតាមផ្ទះ ដោយប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យូទ័រ ។ កុមារ សិស្ស និងនិស្សិតជាច្រើនបាន និងកំពុងចំណាយពេលវេលាជាច្រើនម៉ោងជាមួយអេក្រង់ទូរស័ព្ទរបស់ពួកគេទាំងការសិក្សា ទាំងការកម្សាន្តនានាដោយមិនបានអនុវត្តតាមគោលការណ៍ណែនាំសុខភាពអំពីការចំណាយពេលវេលានៅលើអេក្រង់ពន្លឺ និងកែវភ្នែក ជាហេតុធ្វើឲ្យកែវភ្នែករបស់ពួកគេចាប់ផ្តើមប្រឈមនឹងបញ្ហាស្រវាំងភ្នែកមើលមិនច្បាស់ដែលអាចឈានដល់បញ្ហាភ្នែកម្ញ៉ូប (Myopia) ហើយតម្រូវឲ្យពួកគេត្រូវពាក់វ៉ែនតា ឬប្រើកញ្ចក់ឡេនដើម្បីមើលរូបភាពបានច្បាស់ឡើងវិញ ។
ដើម្បីជាអំណោយប្រចាំឆ្នាំ២០២១ មន្ទីរព្យាបាលភ្នែក ហួសេង ភ្នំពេញ (HouSheng Phnom Penh Eye Clinic) នឹងផ្តល់ជូនការពិនិត្យភ្នែក និងព្យាបាលជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ១០០% ដល់កុមារ សិស្ស និងនិស្សិត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញប័ណ្ណសម្គាល់ខ្លួនដល់គិលានុបដ្ឋាក ។
« រាល់ការព្រួយបារម្ភពីបញ្ហាភ្នែករបស់អ្នកជាកាតព្វកិច្ចរបស់យើង »
មន្ទីរព្យាបាលភ្នែក ហួសេង ភ្នំពេញ (HouSheng Phnom Penh Eye Clinic) គឺជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដាររួមជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ផ្នែកភ្នែកជាយូរឆ្នាំមកហើយពីទីក្រុងសៀងហៃ ប្រទេសចិន ហើយយើងក៏មានបំពាក់នូវម៉ាស៊ីនទំនើបៗជាមួយនឹងស្តង់ដារខ្ពស់សម្រាប់ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និងប្រកបដោយផាសុកភាពដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ ។
រាល់បញ្ហាសុខភាពភ្នែករបស់អ្នកជំងឺទាំងអស់ គឺជាកង្វល់របស់ពួកយើង ។ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយយកចិត្តទុកដាក់បំផុត និងដោយផ្តោតលើផ្នត់គំនិតមួយ គឺបញ្ហាភ្នែករបស់អ្នកជំងឺក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ ៕ (អត្ថបទក្រុមហ៊ុន)
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង:
លេខទូរស័ព្ទ: 023 902010 | 089 638 638 អ៊ីម៉ែល: info@housheng.com.kh
អាសយដ្ឋាន: #B2-090; Street Diamond Island (Koh Pich); Sangkat Tonle Bassac; Khan Chamkarmon; Phnom Penh.