ថ្ងៃ សៅរ៏ ទី ០៦ ខែ មីនា ឆ្នាំ ២០២១

​គួរ​ឈ្វេងយល់ ! ចំណុច​ប្លែក​គ្នា​ខ្លះៗ​រវាង​យួន និង​ចិន ក្នុង​រឿង​ចូលសញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម

ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​កកើត​ចេញ​ជា​រូប​រាងមក គឺមាន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ជាច្រើន​នាក់​ត្រូវ​បានផ្តល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​តាមរយៈ​ព្រះរាជក្រឹត្យ ខណៈ​រវាង​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​នោះ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ​នៅត្រង់ថា ជនជាតិ​វៀតណាម​តែង​ប្តូរ​ឈ្មោះ​ជា​របៀប​ឈ្មោះ​ខ្មែរ​តែម្តង រីឯ​ជនជាតិ​ចិន​អាច​រក្សា​ឈ្មោះ​ខ្លួន​នៅ​ដដែល ឬ​ប្តូរ​ឈ្មោះ​ថ្មី​តែ​រក្សា​ជា​ទម្រង់​ឈ្មោះ​ចិន​ដដែល រួមមាន​ព័ស្តុតាង​ជាអាទិ៍​ដូចខាងក្រោម ៖

១-​លោក ឈិន ហួយ (Chen Hui) អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន កើត​នៅ​ខេត្ត Hubei សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ប្តូរ​ឈ្មោះ​ថ្មី​ថា ឈិន ហ្វឹ​ង​ឈឹង (Chen Feng Cheng) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩២០/១១៣១ ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ។​

២-​លោក ង្វៀន ង៉ុ​កថា​យ (Nguyen Ngoc Thai) អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើត​នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ និង​ប្តូរ​ឈ្មោះ​ថ្មី​ថា រិទ្ធី វង់ (Rithy Vong) និង​អ្នកស្រី វិញ គីម​ហាវ (Huynh Kim Hao) អាយុ​៤១​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​លោក Nguyen Ngoc Thai) កើត​នៅ​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ និង​ប្តូរ​ឈ្មោះ​ថ្មី​ថា គង់ វិ​រ​សិង្ហ (Kong Vireak Seung) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៩៥ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ។​

៣-​លោក ផាម សួន​សុន (Pham Xuan Son) អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើត​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម និង​ប្តូរ​ឈ្មោះ​ថ្មី​ថា ជា ដា​រ៉ា (Chea Dara)​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៦/១១៥៨ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ។​

៤-​លោក ហ៊ឺ​ន ដាង​ខាវ (Huynh Dang Khoa) អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើ​នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម និង​ប្តូរ​ឈ្មោះ​ថ្មី​ថា សុខ សាន្ត (Sok San) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៥៩៤ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ។​

៥-​លោក ឡេ ឌិ​ញ​ប៊ូ (Le Dinh Buu) អាយុ​៦២​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើត​នៅ​ខេត្ត​បិ​ញ​ឌិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម និង​ប្តូរ​ឈ្មោះ​ថ្មី​ថា កែវ តារា (Keo Dara) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៧៩ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.