ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

«​ឧកញ៉ា​»​ឡើង​ងារ​ជា «​អ្នកឧកញ៉ា​» !​ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មាន​ងារ​ជា​«​ឧកញ៉ា​»​ចំនួន​០៦​នាក់​ត្រូវ​បានផ្តល់​គោរមងារ​ជា​«​អ្នកឧកញ៉ា​»

តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែលមាន​ងារ​ជា​«​ឧកញ៉ា​»​ចំនួន​០៦​នាក់​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ថ្មី​ជា​«​អ្នកឧកញ៉ា​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២០/១៤១៤ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-​លោក​ឧកញ៉ា លី ហួរ (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៨២ ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០០៧)

២-​លោក​ឧកញ៉ា សៀ ឫទ្ធី (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៩/៧៦១ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០០៩)

៣-​លោក​ឧកញ៉ា សំ អាង (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២៩៥/០៩ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​១៩៩៥)

៤-​លោកស្រី​ឧកញ៉ា ឈុន លាង (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១១/៤៤១ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១១)

៥-​លោក​ឧកញ៉ា ហូ​លិ​ក តាន់​ឌី​ហ្សូ​ណូ (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៣៦ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨)

៦-​លោក​ឧកញ៉ា សំអាង វឌ្ឍនៈ (​ធ្លាប់​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៣៥ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨) ។

យោងតាមស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២​ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺសប្បុរសជនដែលទទួលបានគោរមងារជា«ឧកញ៉ា»​ លុះត្រាតែបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិក​ឡើងទៅ ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.