ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

ព្រះរាជាណាចក្រ​អច្ឆរិយៈ ! មេទាហាន​នៅតែ​ធ្វើជា​ឧ​ត្ត​ម​ប្រឹក្សា​អម​ថេរ​សភា និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​សម្តេច​សង្ឃ​

យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ​នៅតែ​បន្ត​សម្រេច​តែងតាំង​មេទាហាន
​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ឲ្យ​ធ្វើជា​ឧ​ត្ត​ម​ប្រឹក្សា​អម​ថេរ​សភា​នៃ​ពុទ្ធសាសនា និង​ធ្វើជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​មហាសង្ឃរាជ និង​សម្តេចព្រះ​សង្ឃនាយក​ដដែល​រហូតមកដល់​ឆ្នាំ​២០២០​នេះ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបានតែងតាំង​ជា​ឧ​ត្ត​ម​ប្រឹក្សា​អម​ថេរ​សភា​នៃ​ពុទ្ធសាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុក្រឹត្យ​លេខ​៤៩៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០, ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុក្រឹត្យ​លេខ​៥០០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​អនុក្រឹត្យ​លេខ​៥០១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.