ថ្ងៃ ពុធ ទី ២៧ ខែ មករា ឆ្នាំ ២០២១

រឿង «​ឧកញ៉ា​៥០​ម៉ឺន​»!​ត្រឹម​ឆ្នាំ​២០១៩​រាជរដ្ឋាភិបាល​ទទួល​បាន​អំណោយ​ជា​ថវិកា ឬ​សម្ភារៈ​មានតម្លៃ​ជា​ទឹកប្រាក់​លើសពី​៩២,៥​លាន​ដុល្លារ​ពី​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ចំនួន​១៨៥​នាក់

បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​ចេញ​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤​រួចមក គឺ​គិត​ត្រឹម​ឆ្នាំ​២០១៩​កន្លងទៅ​មាន​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ចំនួន​១៨៥​នាក់ ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ។

​ដូច្នេះ អនុលោម​តាម​មាត្រាមួយ នៃ​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​ស្តីពី​ការកែសម្រួល​ចំណុច​ទី​១​មាត្រា​២​នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ គឺ​គិត​ត្រឹម​ឆ្នាំ​២០១៩​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​អំណោយ​ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​លើសពី​៩២,៥​លាន​ដុល្លារ​អាមេរិក​ពី​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ទាំងនោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.