ថ្ងៃ ពុធ ទី ២៧ ខែ មករា ឆ្នាំ ២០២១

បោះបង់​តំណែង​តំណាងរាស្ត្រ​មក​ធ្វើជា​ចៅហ្វាយខេត្ត ! លោកជំទាវ​ភរិយា​ឯកឧត្តម​ទាហាន​ផ្កាយ​៤ អ៊ី ឈាន ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​

​លោកជំទាវ បាន ស្រីមុំ អាយុ​៤៥​ឆ្នាំ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ ព្រមទាំង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ជំនួស​ឯកឧត្តម ផាន់ ចាន់​ធុល អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២០/១៣៨២ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ។​

​ដោយឡែក ឯកឧត្តម ផាន់ ចាន់​ធុល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​អតីត​ភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២០/១៣៨៣ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.