ដោយសុខចិត្តបោះបង់មុខតំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភានីតិកាលទី៦ក្នុងស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តម សុខ សូកាន អាយុ៣៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតម្នាក់របស់សពសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកទទួលមុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័ននីតិប្រតិបត្តិ ដែលទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១២២០/១៣៧៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ៕