ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

​រឿងរ៉ាវ COVID-19​នៅ​កម្ពុជា ! ឯកឧត្តម​២​នាក់​ដែល​ឆ្លង​ជំងឺ COVID-19 ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​បានការ​ជាសះស្បើយ​ជា​បន្តបន្ទាប់​

កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ មាន​បុរស​ឋានៈ​ជា «​ឯកឧត្តម​» ចំនួន​ពីរ​នាក់​បាន​ឆ្លង​ជំងឺ COVID-19 ហើយក៏​ទទួល​បានការ​ជាសះស្បើយ​ជា​បន្តបន្ទាប់​ក្រោយពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុស្ស៊ី​) គឺ ៖ ១-​ឯកឧត្តម សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ (​តេស្ត​រកឃើញ​ផ្ទុកមេរោគ​វីរុស​ផ្លូវដង្ហើម COVID-19 នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​មានការ​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នា​ជំនួប​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី និង​គណៈប្រតិភូ​) និង ២-​ឯកឧត្តម ឆែម សាវុធ អាយុ​៥៧​ឆ្នាំ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ (​តេស្ត​រកឃើញ​ផ្ទុកមេរោគ​COVID-19 នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ COVID-19 ចូលក្នុង​សហគមន៍​) ។​

​ឯកឧត្តម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​ទទួលបាន​ការ​ជាសះស្បើយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​១​សប្តាហ៍ និង​ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ទទួល​បានការ​ជាសះស្បើយ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​១៦​ថ្ងៃ ។

​គួរបញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ COVID-19​ចំនួន​៣៦២​នាក់ (​ក្នុងនោះ​ឆ្លង​ចូលក្នុង​សហគមន៍​ចំនួន​៤១​នាក់​) ជាសះស្បើយ​ចំនួន​៣១៩​នាក់ (​ក្នុងនោះ ក្នុង​សហគមន៍​ចំនួន​០៨​នាក់​) និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​៤៣​នាក់ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.