យោងតាមប្រភពរបស់ Worldometer គឺគិតត្រឹមវេលាម៉ោង១២ និង២៦នាទីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសចំនួន៧៨ហើយមានករណីឆ្លងមេរោគវីរុសផ្លូវដង្ហើម (COVID-19) ច្រើនជាងប្រទេសចិនដែលជាប្រទេសប្រភពចម្លងជំងឺដំបូង (ប្រទេសចិនមានករណីឆ្លងចំនួន ៨៦ ៧៤១នាក់, ជាសះស្បើយចំនួន ៨១ ៧៩៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៤ ៦៣៤នាក់) ខណៈនៅលើពិភពលោកទាំងមូលមាន២១៨ប្រទេស និងដែនដីរងការឆ្លងជំងឺ COVID-19 ចំនួន ៧២ ៧៤២ ២៩៩នាក់, ជាសះស្បើយចំនួន ៥០ ៩៤៨ ៦៥៨នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ១ ៦២០ ៨២៣នាក់ ។
ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងចំណោមប្រទេសមហាអំណាចទាំង៥ដែលជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ (UN) មានតែប្រទេសចិនមួយប៉ុណ្ណោះដែលមានករណីឆ្លងជំងឺ COVID-19 និងករណីស្លាប់ដោយសារជំងឺ COVID-19 តិចជាងគេ ព្រមទាំងមានករណីព្យាបាលជាសះស្បើយច្រើនជាងគេ(ព្យាបាលជាសះស្បើយរហូតដល់ចំនួនប្រមាណ៩៤ភាគរយ) ខណៈ ១-សហរដ្ឋអាមេរិក (ឆ្លងចំនួន ១៦ ៧៣៧ ២៦៧នាក់, ជាសះស្បើយចំនួន ៩ ៧២៤ ៤៣៩នាក់និងស្លាប់ចំនួន ៣០៦ ៤៥៩នាក់) ២-រុស្ស៊ី (ឆ្លងចំនួន ២ ៦៨១ ២៥៦នាក់, ជាសះស្បើយចំនួន ២ ១២៤ ៧៩៧នាក់ និងស្លាប់ចំនួន ៤៧ ៣៩១នាក់) ៣-បារាំង (ឆ្លងចំនួន ២ ៣៧៦ ៨៥២នាក់ និងស្លាប់ចំនួន ៥៧ ៩១១នាក់) ៤-អង់គ្លេស (ឆ្លងចំនួន ១ ៨៤៩ ៤០៣នាក់ និងស្លាប់ចំនួន ៦៤ ១៧០នាក់) ។
គួរបញ្ជាក់ជូនថា មេរោគវីរុសផ្លូវដង្ហើម Coronavirus (COVID-19) មានប្រភពចម្លងដំបូងមកពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ ដែលបន្តការរាតត្បាតលើពីភពលោករហូតមកដល់បច្ចុប្បន្នមានរយៈពេល១ឆ្នាំ ១សប្តាហ៍ និង០៦ថ្ងៃហើយ ៕