លោក ថន វីរៈ អាយុ៣៨ឆ្នាំ ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២០/១៣៤៣ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
ការទទួលបានមុខតំណែង និងឋានៈដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ថន វីរៈ នេះ គឺបន្ទាប់ពីលោក ថន វីរៈ ត្រូវបានអង្គភាពបញ្ជាការដ្ឋានអង្គរក្សដកឈ្មោះចេញពីបញ្ជីគ្រប់គ្រងនៃកងយោធពលខេមរភូមិន្ទ ដោយអង្គភាពបានចោទប្រកាន់ថា « ឈ្មោះនេះធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាព ល្មើសនឹងវិន័យកងទ័ពជាច្រើនលើកច្រើនសា អប់រំមិនស្តាប់ ហើយថ្មីៗនេះបានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដីនៅខេត្តព្រះសីហនុដែលធ្វើឲ្យអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ » ៕