ថ្ងៃ សុក្រ ទី ១៥ ខែ មករា ឆ្នាំ ២០២១

​ព្រោះតែ COVID-19 ចម្លង​ចូល​សហគមន៍ ! ដំណើរការ​ប្រឡង​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ពន្យារពេល​ទៅ​ដើមឆ្នាំ​២០២១​វិញ​ហើយ

ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី​បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​មួយ​លេខ​៨០​អយក​.​សជណ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​ការពន្យារពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​សម័យ​ប្រឡង​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​ទៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២១​វិញ ដោយ​ក្រសួង​បាន​លើក​ហេតុផល​ថា «​ដោយសារ​ស្ថានភាព​មិនទាន់​ច្បាស់លាស់​នៃ​ផលប៉ះពាល់​របស់​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ COVID-19 ក្នុង​សហគមន៍​២៨ វិច្ឆិកា​» ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការប្រឡង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ ៕​

Filed in: Feature

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.