ថ្ងៃ សុក្រ ទី ១៥ ខែ មករា ឆ្នាំ ២០២១

ករណី​ជំងឺ COVID-19 ! អាជ្ញាធរ​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ពីរ​នាក់​ដែល​អាចជា «​ប្រភព​ទី​១» ឬ​ជា «​មេខ្លោង​»​នៃ​ការ​ចម្លងជំងឺ COVID-19 ចូលក្នុង​សហគមន៍​

​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានបង្ហាញ​អត្តសញ្ញាណ​បុគ្គល​ចំនួន​២​នាក់​ដែល​អាច​ចាត់ទុកថា​ជា «​ប្រភព​ទី​១» ឬ​ជា «​មេខ្លោង​» នៃ​ការ​ចម្លងជំងឺ COVID-19 ចូលក្នុង​សហគមន៍​នៅ​កម្ពុជា គឺ ១-​លោកស្រី ឆែម សុនី​តា អាយុ​៣០​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ (​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​តេស្ត​រកឃើញ​ផ្ទុកមេរោគ COVID-19 ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០) និង ២-​លោក តាំង សេ​វិ​ន​អាប់ អាយុ​៤២​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្រសួងមហាផ្ទៃ (​ត្រូវជា​ស្វាមី​របស់លោក​ស្រី លឹម លម្អ អាយុ​២៤​ឆ្នាំ ដែល​ត្រូវបាន​តេស្ត​រកឃើញ​ផ្ទុកមេរោគ COVID-19 ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០) ។​

​ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​បុគ្គល​ដែលមាន​ការប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល «​ប្រភព​ទី​១»​ទាំងពីរ​នាក់​ខាងលើ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​រក​មេរោគ​ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ ។​

​សូមបញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​៣៤៥​នាក់ (​ក្នុងនោះ​ចម្លង​ក្នុង​សហគមន៍​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​មាន​ចំនួន​២៩​នាក់​) ជាសះស្បើយ​ចំនួន​៣០៥​នាក់ និង​កំពុង​សម្រាក​ទទួល​ការព្យាបាល​ជំងឺ​ចំនួន​៤០​នាក់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.