ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ដែល​ឆ្លង​ជំងឺ​ COVID-19​ទទួល​បានការ​ជា​សះស្បើយ​បន្ទាប់​ពី​សម្រាក​ព្យាបាល​រយៈពេល​០៧​ថ្ងៃ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ សួ​ស​ យ៉ា​រ៉ា​ អាយុ​៤៧​ឆ្នាំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ (COVID-19)​ ក្នុង​ព្រឹត្តិការណ៍​ប៉ះពាល់​ជាមួយ​ក្រុម​ប្រតិភូ​លោក​ Peter​ Szijjarto​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ហុង​គ្រី​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​មក​នោះ​ ទទួល​បានការ​ជា​សះស្បើយ​ហើយ​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ម្សិលមិញ​បន្ទាប់​ពី​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ (​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​)​ អស់​រយៈពេល​១​ស​ប្តា​ហ៍​ ។​

​ឯកឧត្តម​ សួ​ស​ យ៉ា​រ៉ា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ជាមួយ​បុរស​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តេស្ត​រក​ឃើញ​មាន​ផ្ទុកមេរោគ​វីរុស​ផ្លូវដង្ហើម​ COVID-19​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​បន្ទាប់​ពី​មានការ​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ (​ជំនួប​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​លោក​ Peter​ Szijjarto​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី​ និង​គណៈប្រតិភូ​)​ ៕​

Filed in: Feature

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.