ដូចការទស្សន៍ទាយរបស់ «គេហទំព័រសារព័ត៌មានដើមត្នោត» មែន គឺលោកមេធាវី លី ច័ន្ទតុលា អត្តលេខ៥៨១ អាយុ៤២ឆ្នាំ បានជាប់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៣ (២០២០-២០២២) ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០របស់គណៈមេធាវី និងក៏បានចូលកាន់តំណែងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៣បន្តពីលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១២រួចរាល់ហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។
បច្ចុប្បន្ន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) មានមេធាវីសរុបចំនួន២ ១៧១នាក់ (មេធាវិពេញសិទ្ធិចំនួន១ ៥៦៥នាក់, មេធាវីកម្មសិក្សាចំនួន៣៩៨នាក់, មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន១១២នាក់ និងមេធាវីសុំនៅក្រៅបញ្ជីចំនួន០៦នាក់) ។
អនុលោមតាមមាត្រា១ កថាខណ្ឌទី១នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គឺវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ ៕