ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

​វីវរ​ហើយ​ !​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តសៀមរាប​ម្នាក់​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រើ​អំណាច​តួនាទី​ និង​ពេលវេលា​រាជការ​ដោយ​គ្មាន​ការ​ចាត់តាំង​ធ្វើការគំរាមកំហែង​ និង​ប្រមាថ​ចាប់​មនុស្ស​ដាក់គុក​

យោង​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​របស់​លោក​ ទូច​ ហឿ​ន​ អាយុ​៣៨​ឆ្នាំ​ អះអាង​ថា​ជា​កម្មសិទ្ធិករ​នៃ​ដីធ្លី​មួយ​កន្លែង​មាន​ទទឹង​ទំហំ​៥០០​ម៉ែត្រ​ និង​បណ្តោយ​ទំហំ​១៩០​ម៉ែត្រ​ ឋិត​នៅ​ភូមិ​ពូ​ត្រុំ​ សង្កាត់រ​មនា​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ដែល​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះ​ គឺ​លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ត្រូវ​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រើ​អំណាច​តួនាទី​ និង​ពេលវេលា​រាជការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ចាត់តាំង​មក​គំរាមកំហែង​ និង​ប្រមាថ​ចាប់​មនុស្ស​ដាក់គុក​ ប្រព្រឹត្ត​នា​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ពូ​ត្រុំ​ សង្កាត់រ​មនា​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ (​ដូច​មាន​ខ្លឹមសារ​បញ្ជាក់​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​លោក​ ទូច​ ហឿ​ន​ ភ្ជាប់​មក​ជាមួយ​ស្រាប់​)​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​បានដឹង​អំពី​ចំណាត់ការ​របស់​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ទៅ​លើ​ពាក្យបណ្តឹង​របស់​លោក​ ទូច​ ហឿ​ន​ ដែល​ប្តឹង​ចោទប្រកាន់​លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​នោះ​នៅឡើយ​ទេ​ ហើយ​ក៏​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ស្រេង​ វុ​ទ្ធា​ នៅឡើយ​ដែរ​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ពីព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ ។​

​លោក​ ស្រេង​ វុ​ទ្ធា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ ព្រមទាំង​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​ តម​ក​ លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៧/២៤៧​ ចុះ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​ បន្ត​មក​ទៀត​ លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ក៏​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​រហូត​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៨/១១៤១​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.