ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ !​ ភូមិ​ចំនួន​៥​ទំហំ​ផ្ទៃដី​ជាង​៣០២​ហិ​កតា​របស់​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ត្រូវ​កាត់​ឲ្យ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​ផ្ទៃដី​ទំហំ​ជាង​២​ហិ​កតា​របស់​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ត្រូវ​កាត់​ឲ្យ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល

​ក្រោម​ហេតុផល​ថា​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ និង​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​គម្រោង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ទំ​ពុង​ និង​បឹង​ជើងឯក​ ក៏​ដូច​ជា​ការ​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​រដ្ឋបាល​ កិច្ចការ​អភិវឌ្ឍន៍​ ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការងារ​សង្គម​ផ្សេងៗ​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​លេខ​៩១៤​លស​ ចុះ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២០​គោរព​ជូន​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ស្នើ​សុំ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ដោយ​កាត់​យក​ភូមិ​ចំនួន​០៥​ គឺ​ភូមិ​ស្ទឹង​ជ្រៅ​ និង​ភូមិ​ព្រែក​តា​ពៅ​ នៃ​សង្កាត់​ដើម​មៀន​ ភូមិ​ព្រែក​អញ្ចាញ​ នៃ​សង្កាត់​ព្រែក​ឫស្សី​ ភូមិ​ព្រែក​ឡុ​ង​ នៃ​សង្កាត់​តា​ក្តុល​ និង​ភូមិប​ត្តាជី​ នៃ​សង្កាត់​ព្រែក​ហូរ​ ដែល​មាន​ផ្ទៃដី​ទំហំ​៣០២​ហិ​កតា​ ៩៣៩១​ម៉ែត្រការ៉េ​ ពី​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​មក​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​កាត់​យក​ផ្ទៃដី​ទំហំ​២​ហិ​កតា​ ៥១៥៥​ម៉ែត្រការ៉េ​ (​ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ​ ហៅ​វត្ត​ទួល​តា​ក្របៅ​)​ ពី​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​ភូមិ​ចំនួន​០៥​នៃ​សង្កាត់​ចំនួន​០៤​ មាន​ផ្ទៃដី​ទំហំ​ជាង​៣០២​ហិ​កតា​ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ដែល​ត្រូវ​កាត់​ឲ្យ​ទៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​វិញ​នោះ​ គឺ​មាន​លំនៅ​ឋាន​សរុប​ចំនួន​១៣៩​ខ្នង​ផ្ទះ​ ស្មើនឹង​១៧៧​គ្រួសារ​ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៧៥៣​នាក់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.