ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

Neymar​ ស៊ុត​ Hat-Trick​ ឲ្យ​ Brazil​ ខណៈ​ Argentina​ ឈ្នះ​ Bolivia​ ២​ ទល់​នឹង​ ១

កីឡាករ​ពាក់​លេខ​១០​របស់​សាំ​បា​Brazil​ គឺ​ Neymar​ អាច​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ ជួយ​Brazil​ យកឈ្នះ​ Peru​ ៤​ ទល់​នឹង​២​ ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ 2022​ ជុំ​ទី​២​ ។​

​ក្នុង​ការ​ប្រកួត​នេះ​ដែរ​ Peru​ ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ​ Carrillo​ នៅ​នាទី​៦​ មុន​ Neymar​ តាម​ស្មើ​ឲ្យ​ Brazil​ វិញ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​២៨​ ។​

​លុះ​ឈាន​ដល់​តង់​ទី​២​ Peru​ ក៏​មានឱកាស​រក​គ្រាប់​បាល់​បានជា​លើក​ទី​២​ នៅ​នាទី​៥៩​ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Renato​ Tapia​ ។​ យ៉ាងណាមិញ​មិនយូរ​ប៉ុន្មាន​ Brazil​ ក៏​មានឱកាស​វាយបក​រកបាន​៣​គ្រាប់​វិញ​ផ្ទួនៗ​តែ​ម្តង​ ដោយ​ក្នុង​នោះ​ Neymar​ រក​គ្រាប់​បាល់​បាន​២​គ្រាប់​បន្ថែម​ទៀត​ ដោយ​មួយ​គ្រាប់​ជា​បាល់​ប៉េ​ណា​ល់​ទី​ ។​ ខណៈ​មួយ​គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែប្រយុទ្ធ​ Richarlison​ នៅ​នាទី​៦៤​ ។​

​ចំណែកឯ​ Agentina​ វិញ​ទទួល​បាន​ ៣​ពិន្ទុ​បន្ថែម​ទៀត​នៅ​ជុំ​ទី​២​ ដោយ​យកឈ្នះ​ Bolivia​ ២​ ទល់​នឹង​ ១​ ខណៈ​ Chile​ បាន​ត្រឹម​ស្មើ​ Colombia​ ក្នុង​លទ្ធផល​ ២​ទល់​នឹង​ ២​ និង​ Paraguay​ ឈ្នះ​ Venezela​ ១​ទល់​នឹង​ ០​ រីឯ​ Ecuador​ លុត​ Uruguay​ ៤​ ទល់​នឹង​ ២​ ៕

​ដូច្នេះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World​ Cup​ ជុំ​ទី​២​នេះ​ មាន​តែ​២​ក្រុម​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​៦​ពិន្ទុ​គឺ​ Brazil​ និង​ Argentina​ ៕​

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.