ក្រុមជម្រើសជាតិ Brazil មិនបង្ហាញក្តីមេត្តាចំបោះ Bolivia ឡើយ ដោយបំប៉ោងសំណាញ់ទីរបស់ក្រុមជម្រើសជាតិ Bolivia ម៉ាចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ០ ក្នុងការបង្ហាញភាពដ៏លេចធ្លោមួយ ដើម្បីបន្តយុទ្ធនាការប្រកួតជម្រុះ World Cup 2022 ។
ក្នុងលទ្ធផលដ៏ជោគជ័យ ៥ ទល់នឹង ០ នេះ ដែលគ្រាប់ទីមួយរកបានដោយ Marquinhos នៅនាទី១៦ និងគ្រាប់ទី២ ទី៣ រកបានដោយ Firmino នៅនាទី ៣០ និង ៤៩ ហើយគ្រាប់ទី៤ដ៏មានសំណាងរបស់Brazil នោះគឺជាគ្រាប់បាល់ OWN GOAL និងគ្រាប់ទី៥ សម្រេចទីដោយ Countinho នៅនាទី៧៣ ។
លទ្ធផលដ៏ល្អប្រសើរនេះ បានធ្វើឲ្យក្រុមសាំប៉ាBrazil ទទួលបាន៣ពិន្ទុពេញ ។ ដូច្នេះក្នុងការលេង ៥ប្រកួតក្នុងជុំទីមួយនេះ មានតែ៤ក្រុមប៉ុណ្ណោះដែលទទួលបានបីពិន្ទុពេញ គឺ ១-Argentina , ២-Uruguay , ៣-Columbia និង ៤- Brazil ៕