ក្រុមជម្រើសជាតិ COLOMBIA ទទួលបាន៣ពិន្ទុពេញ ដោយបំបាក់ក្រុម VENEZUELA ក្នុងលទ្ធផលទក់សាច់ ៣ ទល់នឹង ០ ក្នុងវគ្គជម្រុះ World Cup 2022 ។
មួយគ្រាប់ដំបូងរបស់ COLOMBIA រកបានដោយកីឡា Zapata នៅដើមតង់ទីមួយ នាទី១៦ រីឯគ្រាប់ទីពីរ សម្រេចទីដោយកីឡាករ Muriel នៅនាទី២៦ និងគ្រាប់ទី៣ក៏បំប៉ោងសំណាញ់ទីដោយ កីឡាករ Muriel ដដែលនៅចុងតង់ទី១ ម៉ោងបន្ថែមនាទី៤៥+៣ ។
ការប្រកួតវគ្គជម្រុះ World Cup 2022 ទើបតែចាប់ផ្តើមប៉ុណ្ណោះ ។ មកទល់នឹងពេលនេះការប្រកួតជើងទី១ របស់ក្រុមទាំង១០ នៅតំបន់អាមេរិកខាងត្បូង មានតែបីក្រុមប៉ុណ្ណោះដែលទទួលបាន ៣ពិន្ទុពេញ គឺ ៖ Argentina , Uruguay និង Colombia ។ទន្ទឹមនឹងនេះក៏នៅសល់ ២ក្រុមទៀតដែលកំពុងតតាំងគ្នានៅទីលានវាលស្មៅ រវាង Brazil vs Bolivia ដោយលទ្ធផលបណ្ណោះអាសន្ន Brazil ឈ្នះ Bolivia ៤ ទល់នឹង ០ គិតត្រឹមនាទី ៦៦ ៕