ការប្រកួតវគ្គជម្រុះ World Cup 2022 នៅក្នុងទ្វីបអាមេរិកខាងត្បូងទើបតែចាប់ផ្តើមប៉ុណ្ណោះ ដោយក្នុងនោះក៏ឃើញមានក្រុមខ្លះទទួលបានលទ្ធផលល្អនូវប្រកួតដំបូងរបស់គេទៅហើយ ។
មកទល់នឹងពេលនេះទើបតែមាន៦ក្រុមតែប៉ុណ្ណោះ ដែលបានលេងប្រកួតទី១របស់ខ្លួន ដូចជា ៖ ARGENTINA , ECUADOR , PARAGUAY , PERU , URUGUAY និង CHILI ។
ដោយ៦ក្រុមនេះមានតែ២ក្រុមប៉ុណ្ណោះដែលទទួលបាន៣ពិន្ទុពេញនៃការប្រកួតបើកឆាកដំបូងរបស់ខ្លួន គឺ ARGENTINA និង URUGUAY ។ ក្នុងការប្រកួតបើកឆាកនេះដែរក្រុមជម្រើសជាតិAGENTINA បានយកឈ្នះ ECUADOR ក្នុងលទ្ធផល ១ ទល់នឹង ០ ដោយបាល់ប៉េណាល់ទីរបស់ Messi នៅនាទី១៣ ។ ចំណែកឯ URUGUAY បានយកឈ្នះ CHILI ក្នុងលទ្ធផល ២ទល់នឹង១ ដោយក្រុមជម្រើសជាតិ URUGURAYស៊ុតបញ្ចូលទីដោយ L.Suarez នៅនាទី៣៩ ដោយបាល់ប៉េណាល់ទី និង១គ្រាប់ទៀតសម្រេចទីដោយ Gomez នៅនាទី៩០+3 ចំណែកឯ CHILI រកបានមួយគ្រាប់សងវិញនៅនាទី៥៤ ដោយកីឡាករ Sanchez ។ ដោយឡែក PARAGUAY ប៉ះជាមួយ PERU ទទួលបានម្នាក់១ពិន្ទុ ដោយលទ្ធផល ២ទល់នឹង២ ។
គួរបញ្ជាក់ផងដែរថា នៅវគ្គជម្រុះ World Cup 2022 នៅទ្វីបអាមេរិកខាងត្បូងនេះដែរគឺមាន ១០ប្រទេសធ្វើការប្រកួតប្រជែងដើម្បីឈានទៅវគ្គបន្តទៀត ។ ហើយ៤ក្រុមដែលត្រៀមប្រកួតបើកឆាកដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះមាន Brazil vs Bolivia និង Colombia vs Venzuela ៕