ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣​ !​ មាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៥​នាក់​

​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ នឹង​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣​ (២០២០-២០២២)​ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៥​របស់​ខ្លួន​ដោយ​មាន​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ចំនួន​៥​នាក់​ (​បន្ទាប់​ពី​លោក​មេធាវី​ ឡុ​ង​ ដា​រ៉ា​ អត្តលេខ​២២៧​ អាយុ​៥១​ឆ្នាំ​ បាន​សុំ​ដក​បេក្ខភាព​វិញ​)​ ដូច​ខាងក្រោម​ ៖

១-​លោក​មេធាវី​ លី​ ច័ន្ទ​តុលា​ អត្តលេខ​៥៨១​ អាយុ​៤២​ឆ្នាំ​

២-​លោក​មេធាវី​ កែ​ត​ ឃី​ អត្តលេខ​០៧៩​ អាយុ​៥៣​ឆ្នាំ​

៣-​លោក​មេធាវី​ សំ​ សុ​គង់​ អត្តលេខ​៣២១​ អាយុ​៤៣​ឆ្នាំ​

៤-​លោក​មេធាវី​ សេក​ សោភ័ណ​ អត្តលេខ​៨១៧​ អាយុ​៤៥​ឆ្នាំ​

៥-​លោក​មេធាវី​ ស​ សូ​វាន​ អត្តលេខ​០៤០​ អាយុ​៨០​ឆ្នាំ​ ។​

​ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣​ បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២០​នឹង​បន្ត​រហូត​ដល់​វេលា​ម៉ោង​២៤​ និង​០០​នាទី​ នា​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​អនុលោម​តាម​មាត្រា​១​ កថាខណ្ឌ​ទី​១​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ គឺ​វិជ្ជាជីវៈ​មេធាវី​ ជា​វិជ្ជាជីវៈ​ឯករាជ្យ​ និង​សេរី​ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​ ។​

​ការ​ទស្សន៍​ទាយ​ ៖​ លោក​មេធាវី​ លី​ ច័ន្ទ​តុលា​ អត្តលេខ​៥៨១​ អាយុ​៤២​ឆ្នាំ​ អាច​នឹង​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈ​មេធា​វិនៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​១៣​ (២០២០-២០២២)​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.