កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានសម្រេចដាក់ទណ្ឌកម្មវិន័យទៅលើមេធាវីចំនួន៣នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម ៖
១-លោកស្រីមេធាវី ច័ន្ទ រាសីភ័ក្ត អាយុ៣៨ឆ្នាំ អត្តលេខ៤៣១ រងការដាក់ទណ្ឌកម្មវិន័យដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល០៣ខែ តែទណ្ឌកម្មនេះត្រូវព្យួររយៈពេល៥ឆ្នាំ តាមសេចក្តីសម្រេចលេខ៥៤៤/សសគម/២០ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
២-លោកមេធាវី តូ វីរៈ អាយុ៤៨ឆ្នាំ អត្តលេខ៧០៨ រងការដាក់ទណ្ឌកម្មវិន័យដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល០៦ខែ តែទណ្ឌកម្មនេះត្រូវព្យួររយៈពេល៥ឆ្នាំ តាមសេចក្តីសម្រេចលេខ៥៤៥/សសគម/២០ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
៣-លោកមេធាវី ឡាច សំរោង អាយុ៥១ឆ្នាំ អត្តលេខ៧៤៩ រងការដាក់ទណ្ឌកម្មវិន័យដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីចំនួន០៦ ខែ និងត្រូវប្រគល់ប្រាក់ចំនួន២៦០ ០០០ (ម្ភៃប្រាំមួយម៉ឺន) ដុល្លារអាមេរិកជូនទៅអតិថិជនវិញ តាមសេចក្តីសម្រេចលេខ៥៤៧/សសគម/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ជូនថា លោក ឡាច សំរោង ក៏មានងារជាឧកញ៉ាផងដែរ ដែលទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១២០ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ៕