កម្មសិក្សាការីចំនួន៣នាក់ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC)សម្រេចលុបឈ្មោះចេញពីបញ្ជីមេធាវីកម្មសិក្សា ដោយសារមូលហេតុមិនបានដាក់របាយការណ៍បញ្ចប់កម្មសិក្សាតាមលក្ខខណ្ឌដែលបានកំណត់ ។ មេធាវីកម្មសិក្សាចំនួន៣នាក់ដែលត្រូវបានលុបឈ្មោះចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះ គឺ ៖
១-លោក ទេព ពន្លឺ អាយុ៤០ឆ្នាំ សុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី២ ធ្វើសម្បថចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១២ មានអត្តលេខ៨១១T និងបានក្លាយជាមេធាវីកម្មសិក្សានាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ជាមួយលោកមេធាវី ជា ចាន់រ៉ាវី អត្តលេខ៣០១ ជាគ្រូកម្មសិក្សា ។ លោក ទេព ពន្លឺ ត្រូវបានលុបឈ្មោះចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីសម្រេចលេខ៦២៦/សសគម/២០ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គណៈមេធាវី ។
២-លោក គង់ វីរ៉ា អាយុ៣១ឆ្នាំ ធ្វើសម្បថចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ មានអត្តលេខ១៣៧១T និងបានក្លាយជាមេធាវីកម្មសិក្សានាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ជាមួយលោកមេធាវី ស៊ន់ សុជាតិ អត្តលេខ៣០២ ជាគ្រូកម្មសិក្សា ។ លោក គង់ វីរ៉ា ត្រូវបានលុបឈ្មោះចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីសម្រេចលេខ៦២៧/សសគម/២០ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គណៈមេធាវី ។
៣-លោក ស៊ុន សុភ័ក្រ អាយុ៣៧ឆ្នាំ សុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី៨ ធ្វើសម្បថចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានអត្តលេខ១៦៦០T និងបានក្លាយជាមេធាវីកម្មសិក្សានាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយលោកមេធាវី គី ប៊ុនទ្រាន អត្តលេខ៤៩១ ជាគ្រូកម្មសិក្សា ។ លោក ស៊ុន សុភ័ក្រ ត្រូវបានលុបឈ្មោះចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីសម្រេចលេខ៦២៨/សសគម/២០ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គណៈមេធាវី ។
គួរបញ្ជាក់ជូនដែរថា គិតរហូតមកដល់ខែសីហា ឆ្នាំ២០២០នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានសមាជិក-សមាជិកាចំនួន ២ ១៥១នាក់ ដែលក្នុងនោះមានមេធាវីចំនួនជាង២០នាក់ត្រូវបានលុបឈ្មោះចេញពីសមាជិកគណៈមេធាវី ៕