ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

​មូល​តែ​ម្តង​ !​ ឪពុក​ និង​កូនបង្កើត​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ និង​រដ្ឋលេខាធិការ​នៅ​ក្នុង​ក្រសួង​តែ​មួយ​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​រដ្ឋមន្ត្រី​ ដែល​ទទួល​បានការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៨/៩២៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​

​ដោយឡែក​ លោក​ អ៊ុ​ក​ ពញ្ញា​ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ក៏​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧២០/៧៩១​ ចុះ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​

​អនុលោម​តាម​មាត្រា​១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​៤​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ គឺ​មុខ​តំណែង​រដ្ឋលេខាធិការ​ជា​សមាជិក​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ដូច្នេះ​ ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ឪពុក​(​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​)​ និង​កូនបង្កើត​(​ឯកឧត្តម​ អ៊ុ​ក​ ពញ្ញា​)​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ និង​រដ្ឋលេខាធិការ​ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​មូល​តែ​ម្តង​»​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.