ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ធានា​ថា​ស្អាតស្អំ​មិន​ពុក​រលួយ​ឬ​ ?​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​

​ឯកឧត្តម​ តាំង​ ស៊ុន​ឡាយ​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​អាណត្តិ​ថ្មី​ ដែល​ជ្រើសតាំង​ចេញពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧២០/៧៣០​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​

​អនុលោម​តាម​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ឯកឧត្តម​ តាំង​ ស៊ុន​ឡាយ​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

​ឯកឧត្តម​ តាំង​ ស៊ុន​ឡាយ​ អតីត​ចៅក្រម​សាលាឧទ្ធរណ៍​ និង​អតីត​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទទួល​បានការ​តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនួស​លោក​ចៅក្រម​ អាំង​ មាលតី​ ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជា​ប្រធាន​សាល​ដំបូង​ដែល​មិន​បាន​ផ្តាច់​ពីមុខ​ងារ​ចៅក្រម​ គឺ​ប្រៀប​ដូច​ជា​ «​អាជ្ញាកណ្តាល​ផង​ និង​កីឡាករ​ផង​»​ ឬ​មួយ​ក៏​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ចង់​បង្ហាញ​ថា​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ពិតជា​ឥស្សរជន​ស្អាតស្អំ​មិន​ពុក​រលួយ​ ?​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.