ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កក្កដា ឆ្នាំ ២០២០

​មូល​ទាំង​ក្នុង​ ទាំង​ក្រៅ​ !​ កូនប្រុស​ពីរ​ក្នុង​ចំណោម​ទាំង​បី​របស់​នាយក​រដ្ឋមន្ត្រី​ក្លាយជា​ «​មេ​យុវជន​»​ ទាំង​ផ្ទៃក្នុង​បក្ស​ និង​ទាំង​ផ្ទៃ​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)

​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៤៣​ឆ្នាំ​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ អត្តលេខ​០៣៣៨៨៣​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ត្រូវជា​កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ដំឡើង​ឋានៈ​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ ដោយ​សេចក្តីសម្រេច​លេខ​៤០៩/២០​សស​.​គក​ ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២០​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ដោយឡែក​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អាយុ​៣៨​ឆ្នាំ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​នីតិកាល​ទី​៦​ និង​ត្រូវជា​ប្អូនប្រុស​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​កំពុង​កាន់​តំណែង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ ដែល​ប្រមូលផ្តុំ​ដោយ​កម្លាំង​យុវជន​យ៉ាងច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ជា​សមាជិក​ ។​

​ដូច្នេះ​ កូនប្រុស​ពីរ​ក្នុង​ចំណោម​ទាំង​បី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្លាយជា​ «​មេ​យុវជន​»​ ទាំង​ផ្ទៃក្នុង​បក្ស​ និង​ទាំង​ផ្ទៃ​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​តែ​ម្តង​ ដែល​មជ្ឈដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា​ជា​ «​ឈាម​ថ្មី​»​ របស់​គណបក្ស​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.