ថ្ងៃ សុក្រ ទី ១៤ ខែ សីហា ឆ្នាំ ២០២០

គ្មាន​វាចា​នឹង​ថ្លែង​ !​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ដោយ​ «​បំពាន​»​ លើ​អនុក្រឹត្យ​នាយក​រដ្ឋមន្ត្រី​ទាំង​ភ្នែក​ស្រស់​

​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក្នុង​នាម​តាម​បញ្ជា​ (​តប​.)​ នាយក​រដ្ឋមន្ត្រី​ បាន​ចុះហត្ថលេខា​នៅ​លើ​លិខិតផ្លូវការ​មួយ​លេខ​១៧​ស​ជ​ណ​ ជម្រាប​ជូន​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កម្មវត្ថុ​ «​ស្តី​ពី​ការ​តាមដាន​ គាំទ្រ​ និង​ជម្រុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩»​ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​លិខិត​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សរសេរ​នូវ​ពាក្យពេចន៍​អក្សរ​ខ្មែរ​ថា​ «​ជម្រុញ​»​ ដែល​មិន​មាន​ចែង​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​គ្រា​ទី​៥​ ឆ្នាំ​១៩៦៧​ឡើយ​ ។​

​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​គ្រា​ទី​៥​ ឆ្នាំ​១៩៦៧​ មាន​តែ​ពាក្យ​ថា​ «​ជំរុញ​»​ ដែល​ជា​កិរិយាសព្ទ​ (​កិ​.)​ គឺ​រុញ​ដោយ​តឿន​បង្ខំ​,​ បង្ខំ​ដូច​គេ​រុញ​ :​ ជំរុញ​វា​បន្តិច​ទៅ​ !​ ។​

​មាត្រា​១២​នៃ​អនុក្រឹត្យ​លេខ​១៤៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ចែង​ថា​ «​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ (​ក​.​ជ​.​ភ​.​ខ​)​ ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ គ្រា​ទី​៥​ ឆ្នាំ​១៩៦៧​ ជា​គោល​ ។​ »​ ។​

​ដូច្នេះ​ អនុលោម​តាម​មាត្រា​១២​នៃ​អនុក្រឹត្យ​លេខ​១៤៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ និង​លិខិត​លេខ​១៧​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២០​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គឺ​បង្ហាញ​នូវ​ព័ស្តុតាង​ថា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ពី​វចនានុក្រម​ខ្មែរ​ និង​ «​បំពាន​»​ លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.