ថ្ងៃ សៅរ៏ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២០

អនាធិបតេយ្យ​លើ​ការ​សរសេរ​ ?​ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ក៏​ទៅ​រួច​ ឬ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វី​ដ​១៩(COVID-19)​ក៏​ទៅ​រួច​ !! ​

បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ សម្រេច​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​រួច​មក​ គឺ​មន្ត្រី​ក្រោម​ឱវាទ​របស់​សម្តេច​ និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ក៏​បាន​នាំ​គ្នា​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ និង​ប្រាក់​បំណាច់​របស់​ខ្លួន​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​យ៉ាង​ព្រោងព្រាត​ ដោយ​គ្រាន់តែ​មន្ត្រី​ខ្លះ​ប្រកាស​ថា​ «​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ »​ និង​មន្ត្រី​ខ្លះ​ទៀត​ប្រកាស​ថា​ «​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩(COVID-19)»…​។​ល​។​ (Sic!)

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ គ្រាន់តែ​នៅ​ក្រសួងយុត្តិធម៌​ជាមួយ​គ្នា​ គឺ​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ប្រកាស​ថា​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជូន​«​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩(COVID-19)»​ លោក​ជំទាវ​ ចាន់​ សុទ្ធា​វី​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ប្រកាស​ថា​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជូន​ «​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺឆ្លង​កូ​វី​ដ​១៩(COVID-19)»​ ដូច​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ឯកឧត្តម​ ជីវ​ សុង​ហាក់​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ដែរ​…,​ ដោយឡែក​ ឯកឧត្តម​ ឡុ​ង​ នរិន្ទ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បាន​ប្រកាស​ជា​លាយលក្ខណ៍អក្សរ​ថា​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជូន​ «​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)»​ ដូច​ឯកឧត្តម​ ជិន​ ម៉ា​លី​ន​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ដែរ​…​។​ល​។​

​ដើម្បី​កំណត់​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ជាតិ​ពាក់ព័ន្ធ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩,​ ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្ការ​ ការពារ​ ទប់ស្កាត់​ និង​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩,​ គ្រប់គ្រង​ផល​ប៉ះពាល់​លើ​ទិដ្ឋភាព​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​ ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​,​ ដឹកនាំ​ និង​សម្រប​សម្រួលការ​អនុវត្ត​វិធានការ​ជា​អន្តរ​វិស័យ​ អន្តរ​ស្ថាប័ន​ ទាំង​នៅ​រដ្ឋបាល​ថ្នាក់​ជាតិ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ ដែល​មាន​នាយក​រដ្ឋមន្ត្រី​ ជា​ប្រធាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ជា​អនុប្រធាន​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ប្រចាំការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​អនុប្រធាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​អនុប្រធាន​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ជា​អនុប្រធាន​ប្រចាំការ​ និង​សមាជិក​ជា​ច្រើន​ទៀត​ ដោយ​សេចក្តីសម្រេច​លេខ​២៩​សសរ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២០​ ។​

​ឥឡូវនេះ​ គ្រាន់តែ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​ឡើង​ ក៏​មន្ត្រី​ក្រោម​ឱវាទ​សរសេរ​មិន​ត្រូវ​ដែរ​ ពោល​គឺ​បង្ក​នូវ​ភាព​ «​អនាធិបតេយ្យ​លើ​ការ​សរសេរ​»​ តែ​ម្តង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.