ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

ពន្ធគយ​នៅ​តែ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ចំណូល​ថវិកាជាតិ​

​គិត​ត្រឹម​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រក​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៩​បាន​ចំនួន​ ៣​ ០១៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​លើស​ផែនការ​រហូត​ដល់​ចំនួន​ ៧៥៨​លាន​ដុល្លារ​អា​មេ​រិ​ក​ (​ផែនការ​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩​មាន​ចំនួន​ ២​ ២៦០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​ ចំណូល​ពន្ធគយ​ឆ្នាំ​២០១៩​មានការ​កើនឡើង​បាន​មក​ពី​ការ​ទិញ​-​លក់​រថយន្ត​ និង​ទោចក្រយានយន្ត​ក្នុង​កម្រិត​ប្រមាណ​៥២%​ ។​ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ដែរ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ពន្ធគយ​រកបាន​ចំនួន​ប្រមាណ​ ២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ មាន​ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹ​ម​ ជា​អគ្គនាយក​ ដែល​ទទួល​បានការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៤/១១៧២​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.