ថ្ងៃ សៅរ៏ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២០

ពិតជា​មាន​សមត្ថភាព​ឬ​ ?​ កញ្ញា​ម្នាក់​មាន​ក្របខ័ណ្ឌ​ទាហាន​ តែ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ហ៊ឺហា​

​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​លោក​ អឿ​ន​ រិ​ទ្ធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​នាំ​គ្នា​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ផង​ និង​ភ្ញាក់ផ្អើល​ផង​នៅ​ពេល​ឃើញ​កញ្ញា​ម្នាក់​ឈ្មោះ​ ណុ​ច​ បូ​ណា​ អាយុ​២១​ឆ្នាំ​ មានឈ្មោះ​ឋិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ បែរជា​មក​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ហ៊ឺហា​ និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ «​ពិសេស​»​ ជាមួយ​លោក​ប្រធាន​មន្ទីរ​ទៅ​វិញ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ដែរ​ថា​ កញ្ញា​ ណុ​ច​ បូ​ណា​ ទទួល​បាន​ប្រាក់បៀវត្សរ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​យ៉ាងតិច​ណាស់​ក៏​ចំនួន​ ៦៨៦​ ០០០​រៀល​ក្នុង​១​ខែ​ដែរ​ ខណៈ​លោក​ អឿ​ន​ រិ​ទ្ធ​ ជា​ប្រធាន​មន្ទីរ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន​ ៦​ ៤៨០​ ០០០​រៀល​ក្នុង​១​ខែ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.