នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌ដែលមានឯកឧត្តម អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសលេខ២០៩៦កយ.រប/១៩ បង្ហាញអំពីសមាសភាពចៅក្រម ព្រះរាជអាជ្ញាចំនួន៤នាក់ត្រូវបានជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចមានរាយឈ្មោះខាងក្រោម ៖
១-លោក ចាយ ច័ន្ទតារាវណ្ណ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់
២-លោក សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌
៣-លោក អ៊ីវ បូរិន្ទ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស
៤-លោក ស្រ៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស ៕