ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

រឿង​ចិន​ចេះ​ហោះ​ !​ ជនជាតិ​ចិន​៤​នាក់​គ្មាន​លិខិតឆ្លងដែន​អាច​មក​ប្រព្រឹត្ត​បទល្មើស​ច្រើន​លើក​ច្រើន​សា​នៅ​ស្រុក​ខ្មែរ​យ៉ាង​រំភើយ​ ទើប​បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះ​សីហ​នុ​

​កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​បង្ហាញមុខ​បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជា​ហូរហែ​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​ជា​សាធារណៈ​ មុន​នឹង​បញ្ជូន​ខ្លួន​ និង​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​បុរស​ជនជាតិ​ចិន​ទាំង​៤​នាក់​ដែល​ជា​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជា​ហូរហែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ Li​ Hong​ Liang​ អាយុ​៤២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​,​ ២-​ឈ្មោះ​ Lin​ Wei​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​,​ ៣-​ឈ្មោះ​ Tan​ Bei​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ និង​៤-​ឈ្មោះ​ Zhou​ Wen​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ទាំង​៤​នាក់​ដែល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​(​ខេត្ត​ព្រះ​សីហ​នុ​)​ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជា​ហូរហែ​ដូច​បាន​លើក​ឡើង​ខាងលើ​គ្មាន​លិខិតឆ្លងដែន​ឡើយ​ (Sic!)​ ។​

​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​៤​នាក់​នោះ​ បាន​ឲ្យ​ដឹង​ថា​ គឺ​ឈ្មោះ​ Zhou​ Wen​ និង​ឈ្មោះ​ Tan​ Bei​ ធ្លាប់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់​ឈ្មោះ​ Liu​ Chuan​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ កាលពី​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​ នៅ​ភូមិសាស្ត្រ​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ យក​បាន​ទូរ​សព្ទ​ iPhone​ មួយ​គ្រឿង​ និង​ទឹកប្រាក់​ចំនួន​ ១​ ៧០០​ដុល្លារ​អា​មេ​រិ​ក​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.