ឈានចូលមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៧១៩/១០៤៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រាស់បង្គាប់តែងតាំងមេធាវីពេញសិទ្ធិចំនួន៥នាក់ជាមេធាវីប្រចាំក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ពោលគឺក្លាយជាឯកឧត្តម-លោកជំទាវមេធាវី ដូចមានរាយនាមខាងក្រោម ៖
១-លោកមេធាវី ហាក់ សៀកលី អាយុ៤៦ឆ្នាំ អត្តលេខ១៣៧ (សច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧) ។
២-លោកមេធាវី ពេជ្រ សូរិយា អាយុ៤៨ឆ្នាំ អត្តលេខ៥១៣ (សច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧) ។
៣-លោកមេធាវី ចៅ ប៊ុនហួន អាយុ៥០ឆ្នាំ អត្តលេខ៦៦២ (សច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩) ។
៤-លោកមេធាវី សេង ឈុនលី អាយុ៣៧ឆ្នាំ អត្តលេខ៧៩២ (សច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១) ។
៥-លោកស្រីមេធាវី និត និតីយ៉ាណា អាយុ២៩ឆ្នាំ អត្តលេខ១៥២៣ (សច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ និងក្លាយជាមេធាវីពេញសិទ្ធិនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩) ៕