ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចាប់ផ្តើម​កម្រើក​រស់​ត្រគាក​ខ្លះៗ​ !​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមាន​ដាក់​វិន័យ​រដ្ឋបាល​លើ​ចៅហ្វាយខណ្ឌ​ទាំង​១៤​ ករណី​មាន​សំណង់​ខុសច្បាប់​

​កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ជម្រាប​មក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤​ ស្នើ​ឲ្យ​លោក​អភិបាល​ខណ្ឌ​ទាំងអស់​ខិតខំ​ទប់ស្កាត់​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ឲ្យ​ខាង​តែ​បាន​ និង​ឲ្យ​មាន​ប្រសិទ្ធភាព​ ក្នុង​ន័យ​រឹត​បន្តឹង​ការ​គោរព​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ក៏​ដូច​ធានា​បាន​នូវ​សុវត្ថិភាព​ និង​គុណភាព​ជូន​ប្រជាពលរដ្ឋ​ ។​

​លិខិតផ្លូវការ​លេខ​២០៣/១៩​លស​ ចុះ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ព្រមាន​សង្កត់ធ្ងន់​ដែរ​ថា​ «​ក្នុង​ករណី​ដែល​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅ​តែ​កើត​មាន​ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ និង​បង្ក​ព្យសនកម្ម​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ លោក​អភិបាល​ខណ្ឌ​ត្រូវ​ទទួល​នូវ​វិន័យ​រដ្ឋបាល​ទៅ​តាម​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​ »​ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​លិខិត​កំណត់​នូវ​វិធានការ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​បែប​នេះ​ គឺ​បន្ទាប់​ពី​កើត​មាន​ហេតុការណ៍រ​លំបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ មាន​ម្ចាស់​ការដ្ឋាន​សំណង់​ជា​ជនជាតិ​ចិន​ កាលពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​២៨​នាក់​ និង​បង្ក​ឲ្យ​រង​របួសធ្ងន់​ ស្រាល​ចំនួន​២៦​នាក់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.