ថ្ងៃ ចន្ទ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩

ថ្លើមធំ​ដល់​ទឹកដី​អង្គរ ! ជន​ជាតិចិន​មួយក្រុម​ជាង​១០​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ក្នុងករណី​លួច​បើក Internet ខុសច្បាប់​នៅ​កណ្តាល​ក្រុង​សៀមរាប​

កាលពី​វេលា​ម៉ោង​១៥ និង​១០​នាទី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​តាម​ប្រព័ន្ធ Internet ខុសច្បាប់​មួយកន្លែង​ឋិត​នៅ​ចំណុច​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​-​ស្រី​មួយក្រុម​ចំនួន​១៣​នាក់ និង​រឹបអូស​យក​វត្ថុតាង​មួយចំនួន ។​

​ជនជាតិ​ចិន​ប្រុស​-​ស្រី​ទាំង​១៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ រួមមាន ៖ ១-​ឈ្មោះ Shu Ie Jui ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ២-​ឈ្មោះ Tang Fei ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ៣-​ឈ្មោះ Yun Tao ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៤-​ឈ្មោះ Zhu Jui ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៥-​ឈ្មោះ Lu Xiang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៦-​ឈ្មោះ Sun Gian ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៧-​ឈ្មោះ Yang Zhi Hao ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ៨-​ឈ្មោះ Tan Cheng Wen ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៩-​ឈ្មោះ Ly Liu Zhe ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ១០-​ឈ្មោះ Yang Quai Wen ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ១១-​ឈ្មោះ Xia Zhong ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ១២-​ឈ្មោះ Niv Chan Ji ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង ១៣-​ឈ្មោះ Wu Hou Feng ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ដោយឡែក​វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន ៖ -Laptop ០៦​គ្រឿង​, -​ទូរ​សព្ទ​ដៃ Smart Phone ២៩​គ្រឿង រួមទាំង​ឆ្នាំង​សាក​, -Passport ០៤​ក្បាល​, -​សៀវភៅសរសេរ ០៧​ក្បាល និង វ៉ាលិស​ដាក់​ខោអាវ​ចំនួន​០២ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​១៣​នាក់​នោះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.